រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៣នាក់បន្ថែមទៀត ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា

0
10

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ត្រូវបានក្រសួងរកឃើញឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៣នាក់ បន្ថែមទៀត ធ្វេីឱ្យចំនួនអ្នកឆ្លងសរុបកេីនដល់១៧នាក់ ក្នុងចំណោមតេស្ដ៤ ៨៦៩សំណាក ។

សូមបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ សរុបចំនួន ៣២៦នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយសរុបចំនួន ៣០៤នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន២២នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here