កូវីដ១៩! សូមអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកាមានភាពស្មោះត្រង់ ក្នុងការផ្ដល់ព័ត៌មាន

0
9

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានធ្វេីការអំពាវនាវទៅដល់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ត្រូវមានភាពស្មោះត្រង់ផ្ដល់ព័ត៌មានជាក់លាក់ដល់ក្រុមគ្រូពេទ្យដេីម្បីងាយស្រួលក្នុងការរុករកប្រភពដេីមនៃការចម្លងវិរុសកូវីដ-១៩។

តាមរយៈ សារសំឡេង នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២០ លោកស្រី ឱ វណ្ណឌីន បានថ្លែងថា «សូមបងប្អូនយេីងអ្នកដែលប៉ះពាល់ផ្ទាល់ (ប៉ះពាល់ ព្រឹត្តិការណ៍ ២៨ វិច្ឆិកា) ទាំងអស់នេះ សូមឲ្យមានភាព ស្មោះត្រង់ ក្នុងការជម្រាបជូននូវព័ត៌មានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងទំនាក់ទំនងរបស់ខ្លួននេះដេីម្បីជួយសម្រួលក្នុងការរុករកស្រាវជ្រាវប្រភពនៃការឆ្លងវិរុសកូវីដ-១៩នេះបានលឿន»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន៣២៦នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here