ភ្នំពេញ៖ ស្នងការនគរបាលខេត្តចំនួន ៣រូប ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១ ធ្នូ បានឲ្យដឹងថា ស្នងការនគរបាលខេត្តចំនួន ៣រូបនោះរួមមាន៖
-ទី១.លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង
-ទី២.លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ
-ទី៣.លោកឧត្តមសេនីយ៍ត្រី ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ៕