បន្ទាន់! មាននារីខ្មែរម្នាក់ទៀតហើយ ចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន

0
27

ភ្នំពេញ៖ មាននារីខ្មែរម្នាក់ទៀតហើយ បានចាញ់បោកមេខ្យល់ យកទៅលក់នៅប្រទេសចិន ដោយប្រើរូបភាពរៀបការ ជាមួយប្ដីជនជាតិចិន។

បើតាមហ្វេសប៊ុកឈ្មោះ Da Lin បានបង្ហោះកាលពី ៣ថ្ងៃមុនថា «សូមជួយខ្ញុំផង ឥឡូវខ្ញុំត្រូវចាញ់បោកយកមកលក់ នៅប្រទេសចិនហើយ សូមសម្ដេចតា ហ៊ុន សែន ជួយកូនចៅផង» ។

ពាក់ព័ន្ធករណីនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ នៅថ្ងៃទី២ ធ្នូនេះ បានបញ្ជាក់តាមហ្វេសប៊ុកថា សមត្ថកិច្ចកំពុងអន្តរាគមន៍ជួយ នារីខ្មែរម្នាក់ទៀត រស់នៅស្រុកសំបូរ ខេត្តក្រចេះ ដែលត្រូវបានមេខ្យល់ឆបោក យកទៅនៅប្រទេសចិន ដោយរូបភាពរៀបការប្តីជនជាតិចិន។

លោកស្រីឧត្តមសេនីយ៍ត្រី នៅ រតនា ស្នងការរងបញ្ជាក់ថា ដោយមានការចង្អុលណែនាំពី លោកឧត្តមសេនីយ៍ស្នងការ​ នគរបាលបាននិងកំពុងខិតខំស្រាវជ្រាវបន្ត កិច្ចការងារដើម្បីរៀបចំឯកសារ ទៅក្រសួងការបរទេស និងលេខាធិការដ្ឋានមេគង្គឡានឆាង តាមរយៈនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនដើម្បីជួយ សង្រ្គោះនារីរងគ្រោះខាងលើ អោយត្រឡប់មកប្រទេសកំណើតវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here