ភ្នំពេញ៖ អគ្គិសនីកម្ពុជា នៅរសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ បានអោយដឹងថា ការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួននៅរាជធានីភ្នំពេញ អាចនឹង មានការរអាក់រអួលខ្លះៗ ដោយសារ ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គីសនីកម្ពុជាបានអោយដឹងថា ការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖


