ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាល បានសម្រេចបិទអគារកាណាឌីយ៉ា ដែលមានទីតាំងផ្លូវព្រះមុន្នីវង្ស ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ក្នុងរយ:ពេលខ្លី ដោយគិតចាប់ពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០នេះតទៅ ដើម្បីក្រុមការងារក្រសួង ចុះយកវត្ថុសំណាកបុគ្គលិក និងតម្រូវឲ្យបុគ្គលិកទាំងអស់នេះ ធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ដោយឡែកធនាគារកាថេយូណៃធីត (នៅផ្លូវសម្តេចប៉ាន រាជធានីភ្នំពេញ) ដែលមានបុគ្គលិកជាច្រើន កំពុងបម្រើការនៅទីនោះ ធនាគារកាថេនេះ ត្រូវផ្អាកដំណើរការជាបណ្តោះអាសន្នសិន ក្នុងរយ:ពេល ១៤ថ្ងៃផងដែរ ។