ឈប់ច្រឡំទៀតទៅ! ការផ្អាកផាកពិន័យ អំពេីល្មេីសច្បាប់ ចរាចរណ៍ ធ្វើនៅតែភ្នំពេញ និងសៀមរាប តែប៉ុណ្ណោះ

0
8

ភ្នំពេញ ៖ ដើម្បីបកស្រាយនូវការភ័នច្រឡំ អំពីការអនុវត្តន៍ នៃការត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរង នគរបាលជាតិទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ថា ការផ្អាកផាកពិន័យច្បាប់ចរាចរណ៍ផ្លូវគោក រយៈពេល១៥ថ្ងៃ គឺធ្វើនៅតែក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប តែប៉ុណ្ណោះ ពោះខេត្ត-ក្រុងផ្សេងទៀត ត្រូវបន្តត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដូចធម្មតា ក្នុងស្មារតីបង្ការកូវីដ១៩ជានិច្ច ។

នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលការងារចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ បានបញ្ជាក់ឲ្យដឹងថា ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាឲ្យកម្លាំងជំនាញគ្រប់គោលដៅនៃការត្រួតពិនិត្យការអនុវត្តច្បាប់សី្តពីចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងខេត្តសៀមរាប ត្រូវផ្អាកប្រតិបត្តិការរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃនេះទៅ ។
ចំពោះខេត្ត-ក្រុងផ្សេងទៀត ត្រូវបន្តត្រួតពិនិត្យការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកដូចធម្មតា ក្នុងស្មារតីបង្ការកូវីដ១៩ជានិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here