វីដេអូសកម្មភាពរបស់លោក ឆែម សាវុធ​ មុនពេលចូលរួមកិច្ចប្រជុំជាមួយ​ សម្ដេច​​ ស​ ខេង​ (Video)

0
12

ភ្នំពេញ​៖​ ក្រសួងមហាផ្ទៃ​ បានបង្ហាញវីដេអូសកម្មភាពរបស់លោក ឆែម សាវុធ​ អគ្គនាយកដ្ឋានពន្ធនាគារ​ មុនពេលចូលរួមកិច្ចប្រជុំជាមួយ​ សម្ដេចក្រឡាហោម​​​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ កាលពីថ្ងៃទី២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០២០។

យោងតាមគេហទំព័រហ្វេសប៊ុក​របស់​ ក្រសួងមហាផ្ទៃ​ កាលពីថ្ងៃទី៣​ ខែធ្នូ​ ឆ្នាំ២០២០​ បានឲ្យដឹងថា​ កាលពីថ្ងៃទី២៤​ វិច្ឆិកា​ លោក​ ឆែម សាវុធ​ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាសេចក្ដីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស និងលើកលែងទោស ក្រោមអធិបតីភាព សម្ដេច​ ស ខេង ក្រោយពីកិច្ចប្រជុំរួច​ លោក​ ឆែម សាវុធ​ ត្រូវបានរកឃេីញមានវិរុសកូវីដ-១៩។

តាមរយៈវីដេអូនេះ បានបង្ហាញឱ្យឃើញថាទីស្តីការក្រសួងមហាផ្ទៃ​ លោក​ ឆែម សាវុធ​ បានគោរពយ៉ាងខ្ជាប់ខ្ជួននូវវិធានការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីការពារការឆ្លង និងចម្លងជំងឺកូវីដ១៩ ដូចជា​ ឆ្លងកាត់ម៉ាស៊ីនបាញ់អាល់កុល ការលាងដៃដោយទឹកអាកុល និងការវាស់កំដៅ​ ដោយកាម៉េរ៉ាវាស់កំដៅស្វ័យប្រវត្តិ។

ខាងក្រោមនេះ ជាវីដេអូសកម្មភាពរបស់លោក ឆែម សាវុធ​ អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី២៤ វិច្ឆិកា មុនពេលលោក​ ត្រូវបានពិនិត្យឃើញមានវិជ្ជមានកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here