ក្មេងតូចៗ៣នាក់ មានអាការពុលត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ក្រោយហូបផ្លែល្ហុងហ្វង

0
9

ភ្នំពេញ៖ កុមារចំនួន៣នាក់ បានហូបផ្លែល្ហុងហ្វង បណ្តាលឲ្យពុលកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ត្រូវបានម្តាយ និងអ្នកជិតខាងបញ្ជូនមកមន្ទីរពេទ្យបង្អែកស្រុកស្វាយចេកព្យួសេរ៉ូម រួចបញ្ជូនបន្តទៅកាន់មន្ទីរពេទ្យមិត្តិភាពកម្ពុជា-ជប៉ុនមង្គលបូរី។

យោងតាមអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា ក្មេងទាំង៣នាក់រួមមាន ៖ មានឈ្មោះ ១.ឈ្មោះ ទី ភត្រា ភេទប្រុស អាយុ ០៥ឆ្នាំម្តាយឈ្មោះ ហេង សុខឃឿន អាយុ ៣៥ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាមស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ២.ឈ្មោះ សំអាង រ៉ាយុន ភេទប្រុស អាយុ ០៥ឆ្នាំ ។ ៣.ឈ្មោះ សំអាង រ៉ាយុគ ភេទប្រុស អាយុ ០៣ឆ្នាំ ម្តាយឈ្មោះ ប៉ាត សុភា អាយុ ៣០ឆ្នាំ នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here