ជូនដំណឹង!  តំបន់មួយចំនួន ក្នុងខណ្ឌឫស្សីកែវ ដាច់ភ្លើងនៅព្រឹកនេះ

0
13

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ០៩:៤០នាទីព្រឹក អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី១ (GS1-F22) ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការភ្ជាប់ខ្នែងបំបែកខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន។

យោងតាមអគ្គិសនីកម្ពុជាបានបញ្ជាក់ថាតំបន់ដែលដាច់ចរន្តអគ្គិសនីមានដូចជា៖ (១)ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ (២)ផ្លូវលេខ៥៩៨ សង្កាត់ទួលសង្កែ (៣)ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង ១១:០០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here