ក្រសួងអប់រំ ប្រកាសផ្អាកការចេញ-ចូល ក្នុងបរិវេណស្តាតអូឡាំពិក ដើម្បីយកទីតាំងធ្វើតេស្តរកកូវីដ១៩

0
7

ភ្នំពេញ៖ ដើម្បីឆ្លើយតប តាមតម្រូវការចាំបាច់ របស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំង ពហុកីឡដ្ឋានជាតិ សម្រាប់ប្រមូល សំណាកធ្វើតេស្តលើកទី២ នៃព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ក្រសួងអប់រំយុវជននិងកីឡា សម្រេចផ្អាកការហាត់ប្រាណ ការលេងកីឡា ការហាត់ហ្វឹកហ្វឺនកីឡាគ្រប់ប្រភេទ និងការចេញ-ចូលក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របសក្រសួងអប់រំ នៅថ្ងៃទី៤ ធ្នូនេះ បានឲ្យដឹងថា បុគ្គលិកអប់រំដែលមានទីតាំង បម្រើការងារក្នុងបរិវេណ ពហុកីឡដ្ឋានជាតិ ត្រូវបន្តធ្វើការតាមអនឡាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here