រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី​៦នាក់ទៀត សុទ្ធ​សឹងជាបុគ្គលិក ហាងលក់ ស្បែកជើង និងកាបូប Pedro

0
11

ភ្នំពេញ៖ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានបញ្ជាក់ថា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាង Pedro ចំនួន៦រូបថែមទៀត សរុបអ្នកឆ្លងនៅហាង Pedro កើនដល់៧នាក់ ខណៈថ្ងៃនេះក៏មានអ្នកដំណើរមកពីសហរដ្ឋអាមេរិក៣នាក់ បានឆ្លងកូវីដ១៩។នេះបើយោងតាម ទូរទស្សន៍ជាតិកម្ពុជា។

លទ្ធផលវិជ្ជមានវីរុសកូវីដ១៩ របស់បុគ្គលិកហាង Pedro នៅផ្លូវព្រះសីហនុ ត្រូវបានបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកជំទាវ យក់ សម្បត្តិ។ ចំណែកហាងលក់សំលៀកបំពាក់ Pedro ត្រូវបានអាជ្ញាធរសម្រេចបិទបណ្តោះអាសន្ន។

សូមបញ្ជាក់ថា មុននឹងមានការរកឃើញមេរោគកូវីដ១៩ នៅខ្លួនបុគ្គលិកហាង Pedro នេះ គឺក្រសួងសុខាភិបាល បានរកឃើញករណីវិជ្ជមានកូវីដ១៩ នៅលើខ្លួនបុគ្គលិកហាងនេះម្នាក់ កាលពីម្សិលមិញ។ បុគ្គលម្នាក់នោះត្រូវបានរកឃើញថា ឆ្លងមេរោគកូវីដ១៩ បន្ទាប់ពីបានប៉ះពាល់អ្នកផ្ទុកមេរោគនេះ ដែលបានចូលទៅកាន់ហាងនោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here