អឺរ៉ុប ផ្ដល់ថវិកាជាង ៣លានដុល្លារ ដើម្បីគាំទ្រកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩

0
8

ភ្នំពេញ៖ សហភាពអឺរ៉ុប បានប្រកាសផ្តល់ ២,៨៤លានអឺរ៉ូ (ជាង ៣,៤៥លានដុល្លារ) ដើម្បីគាំទ្រកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំង ជាមួយជំងឺរាតត្បាតកូវីដ១៩ ។

យោតាមបណ្ដាញសង្គមហ្វេសប៊ុក របស់សហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃទី៤ ធ្នូ បានឲ្យដឹងថា ដើម្បីឆ្លើយតបរបស់ក្រុមអឺរ៉ុបទៅលើជំងឺកូវីដ-១៩ សហភាពអឺរ៉ុបប្រកាស ផ្តល់មូលិធិជាទឹកប្រាក់សរុបចំនួន ២០ លានអឺរ៉ូ សម្រាប់គាំទ្រដល់ ប្រព័ន្ធសុខាភិបាល នៅសហគមអាស៊ាន។

សហភាពអឺរ៉ុប បានប្រកាសបើកដំណើរការ នូវកម្មវិធីថ្មីមួយដើម្បីជួយគាំទ្រ ដល់ប្រព័ន្ធ សុខាភិបាលរបស់ដៃគូអភិវឌ្ឍទាំង ៨ របស់យើងដែលស្ថិត ក្នុងតំបន់អាស៊ាន។ កម្មវិធីឆ្លើយតប និងការត្រៀមបង្ការជម្ងឺរាតត្បាត នៅតំបន់អាស៊ីអាគ្នេយ៍ នឹងត្រូវអនុវត្តកម្មវិធីដោយអង្គការសុខភាព ពិភពលោក ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ នឹងអាជ្ញាធរជាតិនិង លេខាធិការដ្ឋានអាស៊ាន។

សហភាពអឺរ៉ុបបញ្ជាក់ថា «ក្នុងចំណែកនៃថវិកាសកលចំនួន២០លានអឺរ៉ូ ថវិកាចំនួន ២,៨៥ លានអឺរ៉ូ (៣,៤៥ លានដុល្លារ) នឹងត្រូវចំណាយនៅក្នុងប្រទេស កម្ពុជា។ កម្មវិធីនេះ នឹងត្រូវអនុវត្តដោយការិយាល័យអង្គការ សុខភាពពិភពលោកនៅភ្នំពេញ និងសហការជាមួយក្រសួងសុខាភិបាល ដើម្បីគាំទ្រដល់ផែនការឆ្លើយតប ថ្នាក់ជាតិនៃការប្រយុទ្ឋប្រឆាំង ជំងឺរាតត្បាតកូវីដ-១៩»៕

LEAVE A REPLY

Please enter your comment!
Please enter your name here