ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៣០គីឡូក្រាម

0
10

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន ចូលពីថៃមកកម្ពុជា ចាប់ខ្លួនស្ត្រីជនជាតិថៃម្នាក់ និងរឹបអូសគ្រឿងញៀន ៣០ គីឡូក្រាម។

អនុវត្តតាមបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ និង នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

កាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០២០ នៅវេលាម៉ោង ០១:៤៧នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំកិច្ចប្រតិបត្តិការនេះផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធ និងលោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងដឹកនាំសម្របសម្រួលដោយ លោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែនចូលពីថៃមកកម្ពុជា នៅចំណុចច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ ដំបង លទ្ធផលដូចខាងក្រោម ៖ឃាត់ខ្លួនជនសង្ស័យ១នាក់: ឈ្មោះ ផាន់ភុំ រតនា(PHANPHOM RATTANA) ភេទស្រី កើត ១៩/០៩/១៩៨៩ ជនជាតិ ថៃ មានទីលំនៅឃុះណងប៊ុន ស្រុកបរៃ ខេត្តត្រាត ប្រទេសថៃ កាន់លិខិតឆ្លងដែនលេខ AB 42743737 ។

វត្ថតាងចាប់យក: គ្រឿញៀនប្រភេទ មេតំហ្វេតាមីន(ICE) ២៩គ.ក្រ ៨៥៧,០២ ក្រាម។
ទូរស័ព្ទ ២ គ្រឿង លិខិតឆ្លងដែន ១ក្បាល និងសៀវភៅធនាគារ ២ក្បាល

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបានកសាងសំណុំ រឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងបន្តតាមនីតិវិធី៕

LEAVE A REPLY

Please enter your comment!
Please enter your name here