វីរុសកូវីដ-១៩​ ឆ្លង​តាមរយៈ​ការកាន់ក្រដាសប្រាក់​ ហុចពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀតលឿនបំផុត

0
11

ភ្នំពេញ​:​ លោកស្រី​ ឱ​វណ្ណ​ឌីន​ អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បាន​​ពន្យល់​ពីការចម្លងវីរុសកូវីដ-១៩​ តាមការកាន់ក្រដាសប្រាក់ដែលមានប្រឡាក់ទឹករំអិលផ្លូវដង្ហេីមអ្នកមានវីរុសកូវីដ-១៩​ ។
លោកស្រី​ ឱ​ វណ្ណ​ឌីន​បានពន្យល់ថា​ក្រៅពីការប៉ះពាល់វត្ថុប្រេីប្រាស់ដែលអ្នកជំងឺកូវីដ-១៩​ បានកាន់រួចហុចបន្តមកបុគ្គលម្នាក់ទៀតតាមការពន្យល់ក្នុងវីដេអូឃ្លីបដែលបានផ្សព្វផ្សាយពីព្រឹកមុិញនេះ​ ខ្ញុំសុំឆ្លេីយនូវសំណួរដែលបានសាកសួរមកខ្ញុំពីបងប្អូនមួយចំនួនលេីការចម្លងតាមក្រដាសប្រាស់​នោះ​ ខ្ញុំសូមជម្រាបជូនដូចតទៅ​៖

ប្រសិនបេីបុគ្គលដែលមានវីរុសកូវីដ-១៩​ យកដៃគាត់ជូតទឹករំអិលផ្លូវដង្ហេីម​ ដូចជា​ សំបោរ​ ឫស្លេសទឹកមាត់​ ឫយកដៃខ្ទប់មាត់ពេលក្អកកណ្តាស់​ ហេីយមិនបានលាងដៃនឹងសាប៊ូ​ ឫអាល់កុល​ ឫទឹកជែលសម្រាប់លាងដៃ​ ភ្លាមៗ​ទេនោះ​ រួចយកដៃនោះមកកាន់ក្រដាសប្រាក់​ គឺវីរុសកូវីដ-១៩​ នឹងតោងលេីក្រដាស់ប្រាស​ ហេីយក្រដាសប្រាក់នោះ​ បានហុចបន្តទៅបុគ្គលម្នាក់ទៀត​ នៅពេលដែលបុគ្គលនោះចាប់កាន់ក្រដាសប្រាក់​ វីរុសកូវីដ-១៩  នឹងតោងមកដៃបុគ្គលនោះ​ ហេីយបុគ្គលនោះ​ យកដៃដែលកាន់ក្រដាសប្រាក់មានវីរុសនេះ​ មកប៉ះច្រមុះ​ មាត់​ ភ្នែក​ ជាដេីម​ ដែលធ្វេីឲ្យមានការចម្លងបានលឿនជាទីបំផុត​។ បន្ទាប់មក​ ក៏មានការចម្លងបន្តៗគ្នា​ ប្រសិនបេីមិនបាន​ លាងដៃ​ ពាក់ម៉ាស់​ និងមានគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡេីងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here