ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានបន្ទាន់មួយ ស្នើសុំបិទអគារកាណាឌីយ៉ា ទាំងមូល រហូតដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០ ដោយឡែកបុគ្គលិកដែលធ្វើការនៅទីនេះទាំងអស់ ត្រូវធ្វើតេស្តជាលើកទី២ នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។