ក្រុមសង្គ្រោះបន្ទាន់ កងពលតូចលេខ៧០ ជួយសង្គ្រោះបុរសម្នាក់ គ្រោះថ្នាក់ដោយសាររបូតដៃធ្លាក់ពីលើដើមអម្ពិល

0
7

ភ្នំពេញ៖ ក្រុមសង្គ្រោះបន្ទាន់៧១១ កងពល តូចលេខ៧០ បានចេញអន្តរាគមន៍ភ្លាមៗដើម្បីជួយសង្គ្រោះបុរសម្នាក់ ឈ្មោះ តុន សំអាង អាយុ៤៨ ឆ្នាំដែលគ្រោះថ្នាក់ដោយសាររបូតដៃធ្លាក់ពីលើដើមអម្ពិល បណ្តាលឲ្យរងរបួសបាក់ចង្កេះ។​

លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលផែនសង្គ្រោះ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១:៣០នាទីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅក្នុងបរិវេណសាលាបឋម សិក្សាត្រពាំងសិលា ភូមិត្រពាំងសិលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះត្រូវបានក្រុមការងារនៃកងសង្គ្រោះបន្ទាន់៧១១ ធ្វើការសង្គ្រោះបឋមតាមលក្ខណៈបច្ចេកទេស និងដឹកតាមរថយន្តសង្គ្រោះបន្ទាន់របស់កងពល ដើម្បីបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here