នាយករដ្ឋមន្ត្រី ចាត់ទុកការចូលរួមផ្តល់ថវិកា ទិញវ៉ាក់សាំងការពារកូវីដ១៩ ជាខឿនការពារសុខភាព របស់ប្រជាជន

0
14

ភ្នំពេញ៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសពីការទិញវ៉ាក់សាំងការពារកូវីដ១៩រួចមក មានចលនាគាំទ្រយ៉ាងធំធេងទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលសម្ដេចចាត់ទុកថាជា ខឿនការពារសុខភាពរបស់ប្រជាជន ។

សូមរំលឹកថា កាលពីរសៀលថ្ងៃទី៧ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យក្រសួង សុខាភិបាល ពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក និងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ត្រៀមថវិកាសម្រាប់ការទិញ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ចំនួន ១លានដូស (មួយលានដូស)។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៨ ធ្នូនេះថា «បន្ទាប់ពីខ្ញុំព្រះករុណាខ្ញុំ បានប្រកាសពីការទិញ វ៉ាក់សាំងការពារកូវីដ១៩មក មានចលនាគាំទ្រយ៉ាងធំធេង ទាំងតាមផ្លូវចិត្ត និងទាំងតាមការផ្តល់ថវិកា ដែលខ្ញុំព្រះករុណាខ្ញុំចាត់ទុកថានេះជា (ខឿនការពារសុខភាពរបស់ប្រជាជន) បន្ទាប់ពីខឿនការពារជាតិ របស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១» ។

សម្ដេចបន្តថា សរុបថវិកាដែលសប្បុរសជន ចូលរួមរហូតពេលនេះមានជាង ១៨លានដុល្លារអាមេរិក ។

សម្ដេចបន្ថែមថា នៅមានព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ដែលចង់ចូលរួម ប៉ុន្កែមិនដឹងថាចូលនៅកន្លែងណា និងតាមរបៀបណា? ចំពោះបញ្ហានេះ សម្ដេចតេជោ បានចាត់ចែងតាមច្រកពីរគឺ៖

១.ចូលតាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រី ដែលមានលេខទូរស័ព្វ 012 961971ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី។

២.តាមរយះធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy ។

សម្ដេចក៏សូមទូលប្រគេន និងជំរាបជូនថា ក្នុងករណីយមានការផ្ទេរតាមធានាគារនេះ សូមកុំភ្លេចដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីឱ្យសម្ដេចបានធ្វើលិខិត ថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។

ទន្ទឹមគ្នានេះសម្ដេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់ព្រះសង្ឃ និងបងប្អូនជនរួមជាតិក្នុងចលនា ប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ ដែលសម្ដេច ព្រះករុណាចាត់ទុកថាជា (ខឿនការពារ
សុខភាពរបស់ប្រជាជន)៕

LEAVE A REPLY

Please enter your comment!
Please enter your name here