ម៉ូតូកង់៣អាវុធហត្ថភ្នំពេញ ចេញអំពាវនាវឱ្យប្រជាជន រួមគ្នាបង្ក្រារទប់ស្កាត់វីរុសកូវីដ-១៩

0
8

ភ្នំពេញ៖ ដោយមានការប្រគល់ភារកិច្ចពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ និងដោយអនុវត្តតាមការណែនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ចេញម៉ូតូកង់បីចំនួន១២គ្រឿង បំពាក់ដោយ ឧគ្ឃោសនស័ព្ទ ធ្វើការចាក់ផ្សាយ សេចក្ដីណែនាំ តាមរយ:សារសម្លេង ដែលអាវុធហត្ថរាជធានីភ្នំពេញ បានចងក្រងឡើង ដើម្បីអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសាមគ្គីគ្នា បង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាល នូវជំងឺ កូវីដ-១៩ ចូលក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា ប្រមុខរាជរាដ្ឋាភិបាល៕

LEAVE A REPLY

Please enter your comment!
Please enter your name here