ភ្នំពេញ÷ យោងតាមរបាយការណ៍របស់នាយកដ្ឋានដំណាំស្រូវនៃអគ្គនាយកដ្ឋានកសិកម្មបានឲ្យដឹងថាសកម្មភាពប្រមូលផលស្រូវវស្សារបស់បងប្អូនប្រជាកសិករនៅទូទាំង ២៤ រាជធានី-ខេត្តគិតត្រឹមថ្ងៃទី៧ ខែធ្នូនេះ សម្រេចបានជាង ១,៧៨៨ លាន ហ.ត ស្មើនឹង ៦៤.១០% ដែលទទួលបានបរិមាណផលសរុប ៥ ៦៥២ ២៩៧ តោន ដែលក្នុងនេះទិន្នផលជាមធ្យមទទួលបានចំនួន ៣,១៦ តោន/ហ.ត ។
យោងតាមហ្វេសប៊ុករបស់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី៧ ខែធ្នូ របាយការណ៍បានបង្ហាញ ដូចខាងក្រោម៖
១- ខេត្តដែលសម្រេចបានចាប់ពី ៩០% ឡើងមាន៖ ខេត្តកោះកុង ក្រចេះ រតនគីរី និងខេត្តស្ទឹង ត្រែង។
២- ខេត្តដែលសម្រេចបានចាប់ពី ៧០% ទៅ ៨០% មាន៖ ខេត្តកំពត ពោធិ៍សាត់ សៀមរាប ស្វាយរៀង និងខេត្តឧត្តរមានជ័យ។
៣- ខេត្តដែលសម្រេចបានចាប់ពី ៥០% ទៅ ៦០% មាន៖ ខេត្តបន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង កណ្តាល មណ្ឌលគីរី ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ កែប ប៉ៃលិន និងខេត្តត្បូងឃ្មុំ។
៤- ខេត្តដែលសម្រេចបានក្រោម ៥០% មាន៖ ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តកំពង់ធំ។
ដោយ ឡែក ខេត្តព្រះសីហនុសកម្មភាពប្រមូលផលស្រូវវស្សាទើបតែសម្រេចបានជាង ២០% ប៉ុណ្ណោះ៕