ភ្នំពេញ៖ អ្នកស្រី ចោម ច័ន្ទ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសបរិច្ចាគថវិកាចំនួន ៤លានរៀលជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីយកទៅប្រើប្រាស់សម្រាប់ទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
ការប្រកាសរបស់ អ្នកស្រី ចោម ច័ន្ទ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
អ្នកស្រី ចោម ច័ន្ទ បានសរសេរលើគេហទំព័រហ្វេសប៊ុកថា « នាងខ្ញុំ ចោម ច័ន្ទ សូមចូលរួមបរិច្ចាគ ថវិការផ្ទាល់ខ្លួន 1000$ ជូនដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ រាជរដ្ឋាភិបាល ដេីម្បីត្រៀមទិញវ៉ាក់សាំងការពារកូវីដ ១៩ ជូនប្រជាពលរដ្ឋកម្ពុជា »។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កាលពីល្ងាចថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕