ព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ៖ រកឃើញករណីថ្មី៤នាក់ទៀត សរុបកើនដល់ ៣៨នាក់

0
12

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ៤នាក់បន្ថែមទៀតពាក់ព័ន្ធជាមួយព្រឹត្តិការណ៍ សរុបកើនដល់៣៨ នាក់ និងគ្មានអ្នកជាសះស្បើយ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន បានអោយដឹងថា អ្នកឆ្លងថ្មីក្នុងព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» ទាំង៤នាក់នេះរួមមាន៖

១៖ បុរសជនជាតិខ្មែរ ឈ្មោះ អិត កុម៉ាល អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។

២៖ បុរសជនជាតិខ្មែរ ឈ្មោះ សន សាន់បញ្ញារិទ្ធ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៣៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ ឡុង សុខនី អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro (ផ្លូវព្រះសីហនុ)។

៤៖ បុរសជនជាតិខ្មែរឈ្មោះ ទៅ គឹមហុក អាយុ២៧ឆ្នាំ ស្នាក់នៅបឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ដែលជាអ្នកប៉ះពាល់ជាមួយអ្នកជំងឺ ឈ្មោះ ញិល សុខកូឡា ដែលរកឃើញកូវីដ១៩។

បច្ចុប្បន្ននេះ អ្នកជំងឺទាំង៤នាក់ ត្រូវបានដាក់សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។

សម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វត្ថុសំណាកដែលនៅសល់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ចំនួន១៦០៥ សំណាក បូកបន្ថែមចំនួនវត្ថុសំណាក ដែលទទួលបានពីតាមបណ្តាខេត្ត និងរាជធានី ដែលជាថ្ងៃធ្វើតេស្តលើកទី២ សម្រាប់ព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» សុរបចំនួន ៣៤៦៧សំណាក ត្រូវបានធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺមានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ ថ្មីចំនួន៤នាក់ (ដែលជាអ្នកជំងឺខាងលើនេះ) ដោយឡែកនៅសល់ វត្ថុសំណាក់ចំនួន ៤៩៩៤សំណាកផ្សេងទៀត ដែលត្រូវវិភាគបន្តនៅថ្ងៃទី០៩ ខែធ្នូនេះ។

សូមបញ្ជាក់ថា គិតព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់ (គ្មានអ្នកស្លាប់) ៕

LEAVE A REPLY

Please enter your comment!
Please enter your name here