រាជរដ្ឋាភិបាល ប្រកាស លើកលែងការបង់ថ្លៃ បន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១

0
8

ភ្នំពេញ៖ រាជរដ្ឋាភិបាល ប្រកាស លើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍សម្រាប់ឆ្នាំ២០២១ហេីយដើម្បីអនុវត្តវិធានការនេះឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ក្រសួងទេសចរណ៍ ស្នើភាគីពាក់ព័ន្ធទាំងអស់ រៀបចំអនុវត្តន៍ និងផ្សព្វផ្សាយវិធានការនេះ ដល់ប្រតិបត្តិករទេសចរណ៍ ដែលអាជ្ញាបណ្ណទេសចរណ៍ ស្ថិតក្រោម ការគ្រប់គ្រងរបស់អង្គភាពច្រកចេញចូលតែមួយ រាជធានី/ខេត្ត និងការិយាល័យច្រកចេញចូលតែមួយ ក្រុង ស្រុក ខណ្ឌ។

តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០នេះឱ្យដឹងថា ” ប្រតិបត្តិករទេសចរណ៍នៅតែ មានកាតព្វកិច្ច ស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ សម្រាប់ឆ្នាំ២០២១ ហើយការស្នើសុំអាជ្ញាប័ណ្ណទេសចរណ៍ថ្មី គ្រប់ប្រភេទនិង ការអនុវត្តការពិន័យអន្តរការណ៍ ជាប្រាក់សម្រាប់អាជ្ញាបណ្ណទេសចរណ៍ ហួសសុពលភាព ត្រូវរក្សាការអនុវត្តការ បង់កម្រៃដដែល ស្របតាមប្រកាសអន្តរក្រសួងលេខ ១៦០សហវ.ប្រក ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការ ផ្តល់សេវាសាធារណៈ និងការពិន័យជាប្រាក់ ដោយក្រសួងទេសចរណ៍”។

ក្រសួងបញ្ជាក់ថា ការលើកលែងការបង់ថ្លៃបន្តអាជ្ញាបណ្ណទេសចរណ៍ គ្រប់ប្រភេទនៅក្នុងវិស័យទេសចរណ៍ សម្រាប់ឆ្នាំ ២០២១នឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕

LEAVE A REPLY

Please enter your comment!
Please enter your name here