លោក ហ៊ុន ម៉ានី ទទួលលទ្ធផលតេស្ដ អវិជ្ជមានកូវីដ១៩ ជាលើកទី២

0
10

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ដ្រខេត្តកំពង់ស្ពឺ និងអ្នកតំណាងរាស្ត្រទាំងអស់ នៃរដ្ឋសភា ទទួលលទ្ធផលតេស្ដអវិជ្ជមានកូវីដ១៩ ជាលើកទី២។ នេះបើតាម Facebook ផ្លូវការរបស់ ហ៊ុន ម៉ានី បានសរសេរ ជាភាសាអង់គ្លេសបង្ហោះ នៅម៉ោងពាក់កណ្តាលអធ្រាត ថ្ងៃទី៨ ឈានចូលថ្ងៃទី៩ ខែធ្នូ ។

លោក ហ៊ុន ម៉ានី សរសេរថា៖ «លទ្ធផលនៃការធ្វើតេស្តលើកទី២ Covid-19 គឺលទ្ធផលអវិជ្ជមានទាំងអស់។ ទាំងរាងកាយ និងអារម្មណ៍ នៅតែដដែលធម្មតា។ ប៉ុន្តែ ការធ្វើតេស្ត គឺត្រូវតែធ្វើ ដើម្បីឱ្យប្រាកដថា យើងម្នាក់ៗមានភាពច្បាស់លាស់ សម្រាប់ជាប្រយោជន៍សុខភាពយើង សម្រាប់ក្រុមគ្រួសារ និងប្រទេសរបស់យើងទាំងមូល។ រាត្រីសួស្តីអ្នកទាំងអស់គ្នា»៕

LEAVE A REPLY

Please enter your comment!
Please enter your name here