កូវីដ-១៩! បិទអាជីវកម្ម Relax Hill Resort នៅខេត្តមណ្ឌលគិរី ជាបណ្ដោះអាសន្ន

0
9

ភ្នំពេញ៖ អភិបាលក្រុងសែនមនោរម្យ នៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីអំពី ការ ផ្អាកបណ្ដោះអាសន្ន អាជីវកម្ម រីលេក្ស ហៀលរីសត (Relax Hill Resort) ដែលមានទីតាំង ស្ថិតនៅ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដោយសារ ភ្ញៀវដែលមកស្នាក់នៅទីនេះ ត្រូវបានក្រសួងសុខាភិបាល រកឃើញមានវិជ្ជមានវីរុសកូវីដ-១៩។

លិខិតបានបញ្ជាក់ថា កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ កន្លងមកមានភ្ញៀវ ឈ្មោះ អិត កុម៉ាល ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានទៅលេងនៅទីនោះ និងស្នាក់នៅ។ដើម្បីចូលរួមការពារ នៃការរីករាលដាលក្នុងសហគមន៍ដែលមានផលប៉ះពាល់ និងបង្ការ ទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ រដ្ឋបាលក្រុងសែនមនោរម្យ សូមម្ចាស់អាជីវកម្មខាងលើ ត្រូវផ្អាកធ្វើអាជីវកម្មបណ្ដោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០។

LEAVE A REPLY

Please enter your comment!
Please enter your name here