ផ្អាកសកម្មភាពអប់រំ និងកីឡាបន្តទៀត រហូតព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានបិទបញ្ចប់

0
10

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបន្ដផ្អាកសកម្មភាពអប់រំ និងកីឡា រហូតដល់ព្រឹត្តិការណ៍ «សហគមន៍ ២៨វិច្ឆិកា» បានបិទបញ្ចប់។

ក្នុងសេចក្ដីជូនដំណឹង របស់ក្រសួងអប់រំបានឲ្យដឹងថា ការផ្អាកទាំងនោះរួមមាន៖

ទី១៖ ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំ ដែលមានអ្នកចូលរួមលើសពី២០នាក់

ទី២៖ ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ជាបណ្ដោះអាសន្នដោយបន្ដការបង្រៀន និងរៀនតាមអនឡាញ

ទី៣៖ ផ្អាល់រាល់ហាត់ប្រាណ និងលេងកីឡា ដែលមានលក្ខណៈប្រមូលផ្ដុំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here