ស្វែងយល់ អំពីការបោកបញ្ឆោតតាមរយៈ Phishing, Vishing និង Smishing

0
12

ភ្នំពេញ÷ កាលពីចុងខែកន្លងទៅ នាយកដ្ឋានប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានផ្សព្វផ្សាយជូនលោកអ្នករួចមកហើយទាក់ទងនឹងការបោកបញ្ឆោតតាមរយៈ Vishing ដែលជនអនាមិកបានទូរសព្ទទៅបុគ្គលិករបស់ក្រុមហ៊ុន GoDaddy ដោយក្លែងបន្លំថា ពួកគេគឺជាបុគ្គលិក IT របស់ក្រុមហ៊ុន ហើយចង់ធ្វើការផ្លាស់ប្ដូរការកំណត់មួយចំនួនដើម្បីដោះស្រាយបញ្ហាផ្សេងៗ ដែលនេះធ្វើឱ្យគេអាចចូលទៅក្នុងគណនីរបស់ក្រុមហ៊ុនបាន។

ចំណែកឯពាក្យ Phishing គឺគេប្រើសំដៅទៅលើល្បិចដែលជនអនាមិកប្រើដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់ក្នុងការលួចយកទិន្នន័យ ឬក៏លេខសម្ងាត់តាមរយៈអុីមែល ប៉ុន្តែនៅពេលដែលជនខិលខូចមានគោលដៅច្បាស់លាស់ដើម្បីលួចយកទិន្នន័យពីអង្គភាព ឬក្រុមហ៊ុនណាមួយនោះគេហៅថា Spear Phishing។ ជាចុងក្រោយគឺជាការបោកបញ្ឆោតតាមរយៈ Smishing ដែលជនអនាមិក ផ្ញើសារតាមរយៈ SMS ឬប្រព័ន្ធបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនដើម្បីធ្វើការបោកបញ្ឆោត។

ជាឧទាហរណ៍កាលពីពេលថ្មីៗនេះ មានជនអនាមិកបានក្លែងបន្លំប្រើប្រាស់ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុងប្រព័ន្ធតេឡេក្រាម (Telegram) ដោយអះអាងថាជា នាយទាហានធ្វើការនៅការិយាល័យផែនការ នាយកដ្ឋានទាក់ទងអន្តរជាតិ នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បីផ្ញើសារទៅកាន់ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ននានា ក្នុងគោលដៅស្នើសុំ និងសាកសួរអំពីព័ត៌មានសន្តិសុខជាតិ។

ទាក់ទងនឹងការបោកបញ្ឆោតនេះ នាយកដ្ឋានកណ្ដាលសន្តិសុខ និងនាយកដ្ឋានទាក់ទងអន្តរជាតិ បានចេញលិខិតបដិសេធថា មិនមានបុគ្គលរូបនេះធ្វើការនៅនាយកដ្ឋានរួចមកហើយដែរ។

គួរបញ្ជាក់ផងដែរថា ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ពិតប្រាកដគឺជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here