បុរសកំពុងធ្វេីចត្តាឡីស័ក ដែលលោតពីលេីអគារជាន់ទី ៥ គឺជារឿងផ្ទាល់ខ្លួន មិនពាក់ព័ន្ធជាមួយកូវីដទេ

0
7

ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ករណីបុរសម្នាក់ដែលកំពុងធ្វេីចត្តាឡីស័ក លោតពីលេីអគារជាន់ទី៥ គឺដោយសារបុរសរូបនោះញៀនថ្នាំ និងជំពាក់លុយគេច្រេីនពេក មិនពាក់ព័ន្ធជាមួយកូវីដ១៩នោះទេ។

ការថ្លែងបញ្ជាក់របស់លោកស្រី ឱ វណ្ណឌីន ធ្វេីឡេីងបន្ទាប់ពីមានការសាកសួរច្រេីន លេីករណីបុរសធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ឡុង លីវ លោតពីជាន់ទី៥មក កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហេីយកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

តាមរយៈបណ្ដាញសង្គមតេឡេក្រាម នៅថ្ងៃទី១១ ធ្នូនេះលោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា “បុគ្គលនេះកំពុងតែសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបាន ខ្លះៗហេីយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡេីយទេ។ តាមការសាកសួរបុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជេីងធ្លាក់មក ដោយសារភាពរវេីយរវាយរបស់គាត់ដែលជាឥទ្ធិពលនៃការប្រេីប្រាស់គ្រឿងថ្នាំញៀន ម្យ៉ាងក៏មានការពាក់ព័ន្ធទៅលេីបញ្ហាជំពាក់លុយគេច្រេីនដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ ការធ្វេីតេស្តទឹកនោមគាត់ គឺឃេីញមានសារធាតុញៀនប្រភេទ អំហ្វេតាមីន។ គាត់មាន លទ្ធផលតេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វេីចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡុង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡេីយ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here