កុមារអាយុ១ឆ្នាំ ម្នាក់ត្រូវបានរកឃើញវិជ្ជមាន កូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២៨វិច្ឆិកា

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ បានអោយដឹងថា ក្រសួងបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន៣នាក់បន្ថែមទៀត ក្នុងនោះ២នាក់ជាករណីនាំចូល និងលើកុមារអាយុ១ឆ្នាំម្នាក់ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២៨វិច្ឆិកា ព្រមទាំងបានព្យាបាលជាសះស្បើយចំនួន៣នាក់ផងដែរ។

សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៦២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយសរុបចំនួន៣១២នាក់ និងកំពុងសំរាកព្យាបាលនៅមន្ទីពេទ្យសរុបចំនួន៥០នាក់ (គ្មានអ្នកស្លាប់)៕

LEAVE A REPLY

Please enter your comment!
Please enter your name here