នាយករដ្ឋមន្ត្រី អនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ជាប់ទាំងអស់ (Video)

0
14

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី១២ ឆ្នាំសិក្សា២០១៩-២០២០ ជាប់ទាំងអស់ ដោយមិនចាំចាប់ប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ​​​​  នោះទេ។

ក្នុងឱកាសថ្លែងសារពិសេស ជូនជនរួមជាតិពាក់ព័ន្ធ នឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៥ ធ្នូនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំមិនឱ្យរៀបចំការ ប្រឡងបាក់ឌុបនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ទេ ។ ខ្ញុំថាឆ្នាំសិក្សា ២០១៩-២០២០ បាក់ឌុបឲ្យជាប់ទាំងអស់ អាហ្នឹងឆាប់ចប់ ហើយក្មេងៗប្រឹងរៀន ដោយចាប់ផ្តើមចុះឈ្មោះចូលរៀន នៅ មហាវិទ្យាល័យណាដែលខ្លួនស្រឡាញ់»។

សូមរំលឹកថា បេក្ខជនដែលបានដាក់ពាក្យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២០នេះ មានចំនួនជាង ១២ម៉ឺននាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here