ឆ្នាំ២០២០ រដ្ឋាភិបាលអាមេរិក បានផ្តល់ហិរញ្ញប្បទាន ជាង១០០ លានដុល្លារ ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា

0
9

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ លោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួល បន្ទុក បេសកកម្ម ពិសេស និង ជា អនុ ប្រធាន ក្រុម ប្រឹក្សា អភិវឌ្ឍន៍ កម្ពុជា និង លោកស្រី Veena Reddy នាយិកា ទីភ្នាក់ងារជំនួយអាមេរិក USAID បាន ចុះ ហត្ថលេខា លើ លិខិតប្តូរសារ ស្តីពីការផ្តល់ហិរញ្ញប្បទាន បន្ថែមចំនួន៦៦,២ លានដុល្លារអាមេរិកលើ កិច្ចព្រមព្រៀងវិសោធនកម្ម ហិរញ្ញប្បទាន សហប្រតិបត្តិការ អភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្នុងនោះហិរញ្ញប្បទាន ចំនួន ៤៣,៣ លានដុល្លារអាមេរិក សម្រាប់កម្មវិធីសុខភាពសាធារណៈនិងការអប់រំ និងចំនួន២២,៩ លានដុល្លារអាមេរិកសម្រាប់ កម្មវិធីកសិកម្ម និងបរិស្ថាន ។

គួរបញ្ជាក់ផងដែរថា នៅ ក្នុងឆ្នាំ២០២០ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានផ្តល់ហិរញ្ញប្បទាន ដែលមានចំនួនសរុបប្រមាណ ១២៨,៧ លានដុល្លារអាមេរិក ដើម្បីរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here