ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានចាត់តាំងក្រុមការងារវាស់វែងGPS ដឹកនាំដោយលោក ស បូរា នៅចំនុចបង្គោលព្រំដែន ស្ថិតក្នុងភូមិបឹងរាំង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។
ការចុះវាស់វែងក្នុងពេលនេះ គឺជាកិច្ចសហប្រតិបត្តិការក្នុងន័យរក្សាឱ្យបាននូវបូរណភាពដែនដី ក៏ដូចជាការសហការក្នុងការបង្ក្រាបបទល្មើសឆ្លងដែនផ្សេងៗ ដែលកើតមានតាមបន្ទាត់ព្រំដែននៃប្រទេសទាំងពីរ ម្យ៉ាងវិញទៀត នេះក៏បានបង្ហាញឱ្យឃើញពីការសាមគ្គីភាព និងសុខសន្តិភាព និងទំនាក់ទំនងការងារល្អរវាងប្រទេសទាំងពីរនៅតាមបន្ទាត់ព្រំដែនផងដែរ។
ការងារកិច្ចសហប្រតិបត្តិការនេះ បានប្រព្រឹត្តធ្វើឡើងដោយមានការចូលរួមពី ភាគីកម្ពុជា ដូចជាកម្លាំងកងអនុសេនាធំល្បាតទី៤ និងទី៥ ផ្នែកសឹករងស្រុកកំរៀង និងកម្លាំងនគរបាលការពារព្រំដែនលេខ៨១៩ រីឯភាគីប្រទេសថៃវិញ មានសមាសភាពចូលរួមដូចជា ទាហានឈុតខ្មៅកងរយ៥៤៧ កងរយ៥២១ និងកងរយ១១៤ និងទាហានឈុតប៉ារ៉ាផងដែរ៕