អាជ្ញាធរខេត្តកំពង់ឆ្នាំង បំផ្លាញចោលស្រាស ស្រាថ្នាំ និងមេស្រា ដែលប្រមូលបាននៅទូទាំងខេត្ត

0
10

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ដុតបំផ្លាញចោលនូវស្រាស ស្រាថ្នាំ និង មេស្រា ដែលអាជ្ញាធរ និងសមត្ថកិច្ចប្រមូលបាន នៅទូទាំងខេត្តកំពង់ឆ្នាំង ។ ពិធីបំផ្លាញចោល ធ្វើឡើងនៅភូមិត្រពាំងតាសុក ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ពិធីនេះក៏មានក្រោមអធិបតីភាពលលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅស្រុកទឹកផុស មានករណីពុលស្រាស បង្កឲ្យមនុស្សស្លាប់ ៨នាក់ និងមានអាការៈពុលធ្ងន់ និងស្រាល ជាង១០០នាក់ បានដឹកមកសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង៕

LEAVE A REPLY

Please enter your comment!
Please enter your name here