សម្ដេច តេជោ ហ៊ុន សែន ប្ដេជ្ញាបំពេញការងារជាមួយ លោក ចូ បៃឌិន ប្រធានាធិបតីថ្មីអាមេរិក

0
10

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាង ពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់លោក ចូ បៃឌិន ប្រធានាធិបតីអាមេរិកថ្មី ដើម្បីជំរុញទំនាក់ទំនង ទ្វេភាគីឲ្យកាន់តែល្អ ប្រសើរបន្ថែមទៀត។

យោងតាមលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែនផ្ញេីជូន លោក ចូ បៃដិន កាលពី ថ្ងៃទី ១៥ ធ្នូ បានឲ្យដឹងថា សម្ដេចតេជោ បានសម្តែង ការអបអរសាទរចំពោះការជាប់ឆ្នោត របស់លោក ចូ បៃឌិន ដែលបានក្លាយជាប្រធានាធិបតីអាមេរិកទី៤៦។

សម្ដេចតេជោ បន្ដថា បទពិសោធដ៏ធំធេង និងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ លោក ចូ បៃឌិន គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាម៉េរិក។សម្តេច ក៏បានបង្ហញជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់លោកចូ បៃឌិន សហរដ្ឋអាម៉េរិកនឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឲ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់យ៉ាងដូច្នេះថា «រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា តែងតែផ្តល់សារសំខាន់យ៉ាងធំធេងដល់ ការពង្រឹង និងពង្រីកនូវទំនាក់ទំនងជាមិត្តភាពដ៏យូរអង្វែងរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំនេះ យើងកំពុងតែប្រារព្ធខួបលើកទី៧០។ ខ្ញុំសូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ខ្ញុំបានប្តេជ្ញាចិត្តយ៉ាងពេញលេញ ក្នុងការធ្វើការងារជាមួយរដ្ឋបាលរបស់ឯកឧត្តម ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែល្អ ប្រសើរបន្ថែមទៀត»៕

LEAVE A REPLY

Please enter your comment!
Please enter your name here