យល់ ដឹង ពី វិធីសាស្ត្រដើម្បីបង្កើនសុវត្ថិភាពកម្មវិធី តេឡេក្រាម

0
7

ភ្នំពេញ៖ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅកម្ពុជា ការទំនាក់ទំនងបានប្រែក្លាយពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារតាមបែបអេឡិចត្រូនិក ដែលការផ្ញើនិងទទួលមានល្បឿនលឿនទាន់ចិត្ត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២០ បានបញ្ជាក់ថា តេឡេក្រាម (Telgram) គឺជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដែលកំពុងពេញនិយមនៅកម្ពុជា ហើយត្រូវបានប្រើប្រាស់តាមបណ្តាស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗ។ ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនីក្នុងពេលតែមួយ (លេខទូរស័ព្ទតែមួយ)។

ដើម្បីបង្កើនសន្តិសុខគណនី Telegram អ្នកអាចធ្វើការដំឡើង Settings មួយចំនួន ដូចខាងក្រោម៖

ទី១-ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security។

– ជ្រើសរើសយក Passcode & Touch ID / Turn on local passcode។

– ជ្រើសរើសយក Turn Passcode On បន្ទាប់មកបញ្ចូលលេខសម្ងាត់ ដើម្បីការពារការលួចចូលគណនីដោយគ្មានការអនុញ្ញាត។

– បន្ទាប់មកធ្វើការកំណត់ Auto-Lock ឬភ្ជាប់លេខសម្ងាត់ជាមួយនឹងក្រយ៉ៅដៃ។

និងទី២-ការដំឡើង 2FA (Two-Step Verification)៖ Two-Step Verification ក្នុងកម្មវិធី Telegram ប្រើប្រាស់ដើម្បីការពារគណនីរបស់អ្នកពីការលួចចូលប្រើប្រាស់ (ជាអចិន្ត្រៃយ៍)បើទោះបីជនអនាមិកធ្វើការលួចយកសារ SMS ឬគ្រប់គ្រងចូលទៅកាន់គណនី Telegram របស់អ្នកក៏ដោយ ក៏ពួកគេតម្រូវឲ្យវាយបញ្ចូលលេខសម្ងាត់ 2FA ម្តងទៀត មុននឹងអាចចូលទៅប្រើប្រាស់គណនី Telegram របស់អ្នក។ ដើម្បីដំឡើង 2FA សូមអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖

– ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security។

– ជ្រើសរើសយក Two-Step Verification ។

– វាយបញ្ចូលលេខសម្ងាត់ដែលពិបាកទាយ ដើម្បីការពារគណនី Telegram បន្ទាប់មកចុច Next។

– រាល់ការចូលប្រើប្រាស់គណនី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រថ្មី តម្រូវវាយបញ្ចូលលេខសម្ងាត់ 2FA ជាចាំបាច់៕

LEAVE A REPLY

Please enter your comment!
Please enter your name here