ដំណឹងល្អ! អ្នកជំងឺកូវីដ១៩ ចំនួន ១៧នាក់ ត្រូវបានព្យាបាលជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី

0
7

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយចំនួន ១៧នាក់ ខណៈ ៣ថ្ងៃជាប់គ្នា មិនមានករណីឆ្លងថ្មីនៅកម្ពុជានោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ស្តីពីបច្ចុប្បន្នភាពជំងឺកូវីដ១៩ នៅកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០នេះ បានឲ្យដឹងថា អ្នកជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យទាំង ១៧នាក់រួមមាន៖

-បុរសជនជាតិខ្មែរ អាយុ២០ ឆ្នាំ ស្នាក់នៅសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

-ស្ត្រីជនជាតិខ្មែរ អាយុ២៤ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

-ស្ត្រីជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសន្សំកុសល២ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

-ស្ត្រីជនជាតិខ្មែរ អាយុ៣៦ឆ្នាំ ស្នាក់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ជាកូនស្រីច្បងរបស់អគ្គនាយកពន្ធនាគារ និងជាអ្នកធ្វើការនៅពន្ធនាគារខេត្តសៀមរាប។

-បុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាក្មួយប្រុសរបស់អ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ។

-កុមារាជនជាតិខ្មែរ អាយុ៧ឆ្នាំ ស្នាក់នៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវជាក្មួយប្រុសរបស់អ្នកបើកបរឲ្យអគ្គនាយកពន្ធនាគារ។

-បុរសជនជាតិខ្មែរ អាយុ៣៩ឆ្នាំ និងកូនប្រុសអាយុ៣ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ជាបុគ្គលិកកហាងកុំព្យួរទ័រ ឈ្មោះឌីម កុំព្យួរទ័រ ផ្លូវព្រះសីហនុ។

-ស្ត្រីជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ខណ្ឌច្បារអំពៅ ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

-បុរសជនជាតិខ្មែរ អាយុ ២១ ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ ជាបុគ្គលិកហាង Carl’s Jr Burger ទួលទំពូង។

-ស្ត្រីជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅសង្កាត់ចាកអង្រែលើ ខណ្ឌមានជ័យ ជាមន្ត្រីរាជការនៅក្រសួងមហាផ្ទៃ បានចូលហាង Zando សាខាបឹងកេងកង។

-បុរសជនជាតិខ្មែរ អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចូលហាង Zando សាខាបឹងកេងកង។

-ស្ត្រីជនជាតិខ្មែរ អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានចូលហាង Pedro ផ្លូវព្រះសីហនុ។

-បុរសជនជាតិខ្មែរ អាយុ២០ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ ។

-ស្ត្រីជនជាតិខ្មែរ អាយុ៣៣ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ជាបុគ្គលិកហាង Pedro ផ្លូវព្រះសីហនុ។

-បុរសជនជាតិខ្មែរ-អាមេរិក អាយុ៥៦ឆ្នាំ ស្នាក់នៅបុរី លឹម ឈាងហាក់ ផ្លូវវេងស្រេង បានធ្វើដំណើរមកពីអាមេរិក បន្តជើងហោះហើរនៅប្រទេសចិន មកដល់កម្ពុជា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០។

-បុរសជនជាតិខ្មែរ អាយុ២៩ឆ្នាំ ស្នាក់នៅឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន ឆ្លងកាត់ប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៣៤១នាក់ និងកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ២១នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here