នាយករដ្ឋមន្រ្តី អំពាវនាវស្ថាប័នព័ត៌មានទាំងអស់ ឱ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សាយព័ត៌មានពិត

0
12

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើការអំពាវនាវដល់ស្ថាប័នព័ត៌មានទាំងអស់ឱ្យចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សាយព័ត៌មានពិត ។

តាមរយៈសារសាលិខិត របស់ម្តេចតេជោ ហ៊ុន សែន ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពីតួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកលនិងព័ត៌មានក្លែងក្លាយនាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ សម្តេចបានរម្លឹកឡើងវិញនិងអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់បន្តប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ សារព័ត៌មានគោរពច្បាប់និងគោរព គោលការណ៍« កុំ បំពាន សិទ្ធិ អ្នកដទៃ កុំ បំភ្លៃ ការពិត »ព្រមទាំងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មាន អប់រំ និងវិធានការសុវត្ថិភាពរបស់ ក្រសួងសុខាភិបាលជូនប្រជាពលរដ្ឋ ឲ្យយល់ដឹងច្បាស់និង ចូលរួមប្រឆាំងទប់ស្កាត់និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍ ។

សម្ដេចតេជោ ហ៊ុន សែនបញ្ជាក់ថា ” អំពាវនាវស្ថាប័នព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដោយផ្សាយព័ត៌មានពិត និងធ្វើការបកស្រាយឲ្យបានទាន់ សភាពការណ៍ដើម្បីបន្សាប និងបំផ្លាញចោលរាល់ព័ត៌មានក្លែងក្លាយ របស់ក្រុមអគតិ ក្រុមឳកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គមនានាដើម្បីបំពុល បរិយាកាសសង្គម និងក្រុមទុច្ចរិត ដែលកំពុងជ្រកក្រោមស្ថាប័នសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ ដែលធ្វើឲ្យប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ថាប័ន សារព័ត៌មាន និងអ្នកសារព័ត៌មានអាជីព ដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here