ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០២០ បានចូលរួមសហការជាមួយ មន្ទីរសង្គមកិច្ចខេត្ត ក្រុមការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ ទទួលប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ទៅលក់ឆ្នោត នៅប្រទេសវៀតណាម ហើយត្រូវខាងភាគីវៀតណាម ឃាត់ខ្លួនបញ្ជូនមកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត។
កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ ទៅលក់ឆ្នោត នៅប្រទេសវៀតណាមចំនួន២គ្រួសារ មានមនុស្ស ៧នាក់ ស្រី៤នាក់ ក្នុងនោះមានមនុស្សចាស់៣នាក់ ស្រី២ នាក់ កុមារ៤នាក់ កុមារី ២នាក់ និងបានធ្វើកំណត់ហេតុអប់រំដោយមានកិច្ចសន្យា ហាមមិនឲ្យធ្វើការឆ្លងដែនខុសច្បាប់បន្តទៀត រួចប្រគល់ប្រជាពលរដ្ឋទាំង២គ្រួសារទៅឲ្យមន្ទីរសង្គមកិច្ចខេត្ត ដើម្បីយកទៅធ្វើចត្តាឡីស័ក នៅស្រុកកំពង់រោទិ៍៕