រីករាយថ្ងៃចុងសប្ដាហ៍! ខ្លះៗអំពីភ្នំស្អាងដែលអ្នកទាំងអស់គ្នា មិនដែលដឹង

0
14

ភ្នំពេញ÷ ភ្នំស្អាងស្ថិតនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ៣២គីឡូម៉ែត្រពីវត្តភ្នំ។

ពីដើមឡើយចាស់ៗហៅ ភ្នំស្អាងថា​ ល្អាងភ្នំ លុះក្រោយមកការ ហៅបានក្លាយទៅជាស្អាងភ្នំវិញ។ នៅលើភ្នំស្អាង មានច្រកតូចមួយសម្រាប់ចូលទៅក្នុងរូង ពើង ឬ ល្អាង តែច្រកនេះ ឥឡូវត្រូវបានគេការពារ និងចាក់សោរ ក្នុងគោលបំណងដើម្បីការពារសុវត្ថិភាព។

មានបារមីច្រើននៅភ្នំនេះ ដែលអ្នកគោរពព្រហ្មញសាសនា​បន់ស្រន់រួមមានលោកតា៖ ស្អាងភ្នំ(តាធំ) ទេព-ម៉ឹងនិងគោម មុនីឥសី ម៉ឺនខួន ក្រុងឆេះ ស័ក្តិប្រាំ ក្រហម.ក លោកតា.ស លោកយាយកញ្ចក់ទិព្វ ហៅ ក្រពុំឈូក និងយាយសក់កណ្តាញ់។ ពលរដ្ឋកម្ពុជាដែលគោរពព្រះពុទ្ធសាសនាបានកសាងព្រះវិហារមួយនៅលើកំពូលភ្នំ ដោយមានដម្កល់រូបព្រះពុទ្ធបដិមា ព្រះគោ-ព្រះកែវ និងព្រះអង្គចេក-អង្គចម។

ភ្នំស្អាង មានរុក្ខជាតិ និងសត្វច្រើនមុខ តែមិនទាន់បានដឹងចំនួនប្រភេទដែលមានតម្លៃវិទ្យាសាស្ត្រ និងអភិរក្ស។ សូមអញ្ជើញចូលរួមស្រាវជ្រាវ។ ក្រៅពីនេះ ភ្នំស្អាងមានផ្ទាំងថ្មភក់ធំៗ ជាកន្លែងមានខ្យល់អាកាសល្អ និងទេសភាពស្អាត។ ពីលើកំពូលភ្នំ យើងអាចមើលឃើញព្រលានយន្តហោះ ភ្នំពេញអន្តរជាតិថ្មីមួយកំពុងកសាង(គ.ស.២០២០ ដល់ ២០២៣)ដែលនឹងលើកមុខមាត់កម្ពុជាលើឆាកអន្តរជាតិថែមមួយកំរិតទៀត។ ភ្នំខ្សាកស្ថិតនៅក្បែរភ្នំស្អាងត្រូវបានគេធ្វើអាជីវកម្មយកថ្ម។

សហគមន៍មូលដ្ឋានមានបម្រើសេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងកន្លែងអង្គុយលេង។ នៅថ្ងៃបុណ្យជាតិ មានភ្ញៀវមកលេងច្រើនកុះករ ព្រោះផ្លូវស្អាត៕

ប្រភព៖ Heritages Dairy-​ បេតិកភណ្ឌ​ប្រចាំថ្ងៃ

LEAVE A REPLY

Please enter your comment!
Please enter your name here