ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឧបត្ថម្ភថវិកាដល់ខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ(ព្រះវិហារ,ឧត្តរមានជ័យ, បាត់ដំបង, បន្ទាយមានជ័យ,ប៉ៃលិន,ពោធិ៍សាត់,កោះកុង )ក្នុងមួយខេត្តៗ៥០លានរៀល ដើម្បីរៀបចំដោះស្រាយបញ្ហាចំពោះមុខ ក្នុងការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ ពីប្រទេសថៃជាយថាហេតុណាមួយ ខណៈដែលថៃកំពុងមានការចម្លងក្នុងសហគមន៍៕