ភ្នំពេញ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានជួបប្រជុំតាមរយៈប្រព័ន្ធវីដេអូ ជាមួយតំណាងក្រុមហ៊ុន Facebook ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំការងារបច្ចេកទេស សេចក្តីព្រាងគោលនយោបាយ និងបទប្បញ្ញត្តិសម្រាប់កំណត់ពន្ធលើសេវាឌីជីថល (Digital Services Tax) របស់ក្រុមហ៊ុនបច្ចេកវិទ្យាអន្តរ ដែលមិនចុះបញ្ជីនៅកម្ពុជា។
យោងតាមហ្វេសប៊ុកក្រសួងប្រៃសណីយ៍ បានឲ្យដឹងថា កិច្ចប្រជុំនេះបានពិភាក្សាស៊ីជម្រៅលើ បទពិសោធន៍របស់ក្រុមហ៊ុន Facebook ជាមួយប្រទេសមួយចំនួននៅសកលលោក ប្រទេសសមាជិកអាស៊ាន និងគោលការណ៍ណែនាំអន្តរជាតិ ស្ដីពីពន្ធលើតម្លៃបន្ថែមរបស់អង្គការ សម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ៕