បញ្ជូនរថយន្ត១០គ្រឿងទៀត ទៅកាន់ច្រកព្រំដែន ត្រៀមដឹកជញ្ជូនពលរដ្ឋខ្មែរមកពីថៃ

0
9

ភ្នំពេញ៖ ដោយគោរពតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានបញ្ជូនរថយន្តចំនួន១០គ្រឿងបន្ថែមទៀត ដែលសរុបទាំងលើកមុនមានចំនួន២៥គ្រឿង ទៅកាន់ច្រកព្រំដែនអូស្មាច់ ត្រៀមដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃវិញ ដោយសារបញ្ហានៃការផ្ទុះជំងឺកូវីដ១៩៕

LEAVE A REPLY

Please enter your comment!
Please enter your name here