ដំណឹងល្អ! អ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ២នាក់បន្ថែម បានជាសះស្បើយ ខណៈគ្មានអ្នកឆ្លងថ្មី

0
11

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងបន្តព្យាបាលអ្នកជំងឺកូវីដ១៩ ជាសះស្បើយ ២នាក់បន្ថែមទៀត និងមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ធ្នូ បានឲ្យដឹងថា អ្នកជាសះស្បើយទាំង ២នាក់នោះរួមមាន៖

១.ស្ត្រីជនជាតិខ្មែរ អាយុ២១ឆ្នាំ ស្នាក់នៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ជាបុគ្គលិកធនាគារមួយ ក្នុងរាជធានីភ្នំពេញ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពី មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

២.បុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានស្នាក់នៅស្រុកដងទង់ ខេត្តកំពត ធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលលទ្ធផលអវិជ្ជមាន២លើក និងបានអនុញ្ញាតឲ្យចេញពី មណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី២៣ ធ្នូនេះ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៦៣នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយចំនួន ៣៤៩នាក់ និងអ្នកកំពុងសម្រាកព្យាបាលចំនួន ១៤នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here