ពិព័រណ៍ផលិតផលខ្មែររដូវកាលទី៥ ឆ្នាំ២០២០ត្រូវលើកពេលដោយសារកូវីដ១៩

0
11

ភ្នំពេញ៖ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ចូលក្នុងសហគមន៍ ក្រសួងពាណិជ្ជកម្ម បានសម្រេចលើកពេលរៀបចំពិព័រណ៍ផលិតផលខ្មែរ នាឱកាសយុទ្ធនាការទិញផលិតផលខ្មែរ រដូវកាលទី៥ ឆ្នាំ២០២០ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

តាមរយៈសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២២ធ្នូបានបញ្ជាក់ថា «អនុវត្តតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺនេះឲ្យមានប្រសិទ្ធភាពខ្ពស់និងទាន់ពេលវេលា ក្រសួងពាណិជ្ជកម្ម សូមជម្រាបជូនឯកឧត្តមអភិបាលខេត្តជ្រាបថាពិព័រណ៍ផលិតផលខ្មែរក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែររដូវកាលទី៥ ដែលក្រសួងគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៤-២៧ ខែធ្នូ ឆ្នាំ២០២០ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យត្រូវបានលើកពេលរហូតដល់មានសេចក្តីជូនដំណឹងជាថ្មី»៕

LEAVE A REPLY

Please enter your comment!
Please enter your name here