មេបញ្ជាការកងពលតូចលេខ៧០ ប្រជុំពិភាក្សាតាមរយៈប្រព័ន្ធ ជាមួយមេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន

0
8

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០នេះ បានពិភាក្សាតាមរយៈប្រព័ន្ធ VIDEO CONFERENCE ជាមួយលោកឧត្តមសេនីយ៍ទោ ឌីវណូ រ៉េ ប៉ាបាយ៉ូ មេបញ្ជាការ បញ្ជាការដ្ឋានប្រត្តិបត្តិការពិសេសកងទ័ពហ្វីលីពីន។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ សង្ឃឹមថា ក្រោយស្ថានការណ៍កូវីដ-១៩ស្ងប់ស្ងាត់ កងទ័ពប្រទេសទាំងពីរនឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត។

ក្នុងកិច្ចប្រជុំពិភាក្សាការងារប្រកបដោយភាពស្និទ្ធស្នាលនេះ គឺធ្វើឡើងដើម្បីបង្កើនចំណងសាមគ្គីភាព ក្នុងកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា-ហ្វីលីពីន អោយកាន់តែល្អ និងរឹងមាំបន្ថែមទៀត។ ដើម្បីបង្កើតក្រុមការងារអចិន្រ្តៃយ៍ ទទួលបន្ទុកទំនាក់ទំនងរវាងអង្គភាពទាំងពីរ ហើយនឹងមានការផ្លាស់ប្ដូរទស្សនកិច្ច ការហ្វឹកហ្វឺន និងលំហាត់រួមគ្នា។

លោកឧត្តមសេនីយ៍ទោ ឌីវណូ រ៉េ ប៉ាបាយ៉ូ ក៏បានកោតសរសើរចំពោះយុទ្ធសាស្ត្ររបស់កម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានគ្រប់គ្រង និងទប់ស្កាត់នៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ បានល្អ៕

LEAVE A REPLY

Please enter your comment!
Please enter your name here