វិធានការ៦ចំណុច ក្នុងការគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចកម្ពុជា និងការស្ដារឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ១៩

0
10

ភ្នំពេញ៖ ក្នុងការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការ៦ចំណុចបន្ថែមដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់ លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ច នៅក្នុងបរិការណ៍នៃវិបត្តិ, ការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ (ជុំទី៧)។

យោងតាមតាមសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា វិធានការដែលដាក់ចេញនូវវិធានការបន្ថែម ជុំទី៧ ក្នុងគោលបំណង ទី១៖ បន្តដាក់ចេញនិងអនុវត្តវិធានការ រក្សាលំនឹងអាជីវកម្ម ខណៈដែលកម្ពុជា កំពុងបន្តប្រឈមនឹងវិបត្តិនៃជំងឺកូវីដ១៩ ក៏ដូចជាទ្រទ្រង់ និងស្ដារអាជីវកម្ម និងធុរកិច្ច ឲ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ និងទី២៖ បន្តជួយទំនុកបម្រុងដល់ជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះតាមរយៈកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ដើម្បីឆ្លងកាត់ដំណាក់កាលដ៏លំបាកបំផុតនៃវិបត្តិជំងឺកូវីដ១៩។

សេចក្ដីប្រកាសព័ត៌មានឲ្យដឹងទៀតថា ក្រោយពីបានពិគ្រោះយោបល់យ៉ាងទូលំទូលាយជាមួយគ្រប់តួអង្គពាក់ព័ន្ធ និងដោយប្រកាន់ខ្ជាប់នូវស្មារតីបុរេសកម្ម វិធានការជុំទី៧ ត្រូវបានរៀបចំឡើង និងរួមមាន៖ ទី១៖ វិធានការបន្តជួយវិស័យកាត់ដេរ-វាយនភណ្ឌ, ស្បែកជើង, ផលិតផលធ្វើដំណើរ, កាបូប និងវិស័យទេសចរណ៍, ទី២៖ វិធានការបន្តជួយវិស័យអាកាសចរណ៍, ទី៣៖ វិធានការជួយរោងចក្រ, សហគ្រាស និងអាជីវកម្ម ក៏ដូចជាជួយសម្រួលដល់ជីវភាពរស់នៅរបស់កម្មករ-និយោជិត, ៤៖ វិធានការទ្រទ្រង់កំណើន, ៥៖ ការបន្ធូរបន្ថយការអនុវត្តពន្ធកាត់ទុកលើការប្រាក់សម្រាប់អ្នកផ្ដល់កម្ចីក្នុងស្រុក និងក្រៅស្រុក (Withholding Tax),
ទី៦៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here