ភ្នំពេញ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានឲ្យដឹងថា សមត្ថកិច្ចកំពុងតាមរកបុរសម្នាក់ នៅខេត្តបន្ទាយមានជ័យ ដែលទេីបមកពីប្រទេសថៃ បានរត់មិនព្រមធ្វើចត្តាឡីស័ក។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងគ្រុបតេឡេក្រាម នារសៀលថ្ងៃទី២៤ ធ្នូ នេះថា «រឿងនេះគឺពិតជាមានអ្នករត់ តែគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័កពេលដល់ក្លោងទ្វារចូល គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។ បច្ចុប្បន្ននេះសមត្ថកិច្ចកំពុងរកគាត់ហើយ»។
សូមជម្រាបថា យុវជនម្នាក់ឈ្មោះ លឿង លីសាន់ អាយុ២២ឆ្នាំ រស់នៅភូមិភ្នំធំ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ នេះ ដែលទើបត្រឡប់មកពីថៃ មិនព្រមធ្វើចត្តាឡីស័ក បែរជាលោតពីលើឡានរត់គេចខ្លួន៕