ខេត្ដបាត់ដំបង៖ ព្រឹត្តិការណ៍ ២៨វិច្ឆិកា គឺជាការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍លើកដំបូង នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏មានខេត្ដបាត់ដំបងផងដែរដោយការយកចិត្ដទុកដាក់ពីពលរដ្ឋសម្ដេចតេជោ ហ៊ុន សែនក៏បានឧបត្ថមទឹកប្រាក់មួយចំនួនដល់រដ្ឋបាលខេត្ដសម្រាប់ប្រគល់ជូនពលរដ្ឋដែលត្រូវធ្វើចត្តាឡីស័កដែលមានការខ្វះខាតក្នុងអំឡុងពេល ១៤ថ្ងៃដែលត្រូវធ្វើចត្តាឡីស័កផងដែរ។
ក្នុងពេលថ្មីៗនេះនៅលើបណ្ដាញសង្គមហ្វេសបុក មានពលរដ្ឋមួយចំនួនបានផ្សព្វផ្សាយអំពីចំងល់របស់ខ្លួនថា“ លុយដែលសម្ដេចឧបត្ថម្ភសម្រាប់អ្នកធ្វើចត្តាឡឺស័កក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា នៅខេត្តបាត់ដំបងបាត់ទៅណាអស់ហើយមិចមិនប្រគល់អោយប្រជាជនដែលបានធ្វើចត្តាឡីស័ក ”?
ក្នុងការផ្សព្វផ្សាយមួយនេះក៏មានការខមិនចូលរួមមួយថា ” អ្នកដែលធ្វើចត្តាឡីស័កព្រឹត្តិការណ៍ ២៨វិច្ឆកា នៅខេត្ដបាត់ដំបង មកទល់ដល់ពេលនេះមិនទាន់ទទួលបានប្រាក់ឧបត្ថម្ភដែលសម្ដេចប្រកាសទេសូមទានជ្រាប ” ។
ក្រោយទទួលបាននេះព័ត៍មានរដ្ឋបាលខេត្ដបាត់ដំបងក៏បានឆ្លើយតបថា ដោយកន្លងមកព័ត៌មាននៅក្នុងបណ្តាញសង្គមមួយចំនួន បានផ្សព្វផ្សាយថា “លុយដែលសម្ដេចឧបត្ថម្ភសម្រាប់អ្នកធ្វើចត្តាឡឺស័កក្នុងព្រឹត្តិការណ៍២៨ វិច្ឆិកា នៅខេត្តបាត់ដំបងបាត់ទៅណាអស់ហើយមិចមិនប្រគល់អោយប្រជាជនដែលបានធ្វើចត្តាឡីស័ក”?
រដ្ឋបាលខេត្ដបាត់ដំបងបានបន្តថា ” សម្រាប់ព្រឹត្តិការណ៍ ២៨ វិច្ឆិកា ពុំមានប្រជាពលរដ្ឋបានធ្វើចត្តាឡីស័កទេ នៅខេត្តបាត់ដំបង ហើយសម្រាប់ថវិកា ខេត្តបានរក្សាទុក ពុំបានបាត់បង់ទៅណានោះទេ “៕