មន្ត្រីជំនាញរកឃើញណែមស្រស់ និងពពុះសណ្តែក មានផ្ទុកសារធាតុគីមី ហាមឃាត់ បូរ៉ាក់ ដាក់លក់នៅផ្សារបារាយណ៍

0
9

ភ្នំពេញ៖ មន្រ្តីសាខា ក.ប.ប. ខេត្តកំពង់ធំ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ បានចុះត្រួតពិនិត្យផលិតផល និងម្ហូបអាហារ នៅផ្សារបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការវិភាគបឋមទៅលើគំរូម្ហូបអាហារមួយចំនួន ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ ទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– ពពុះសណ្តែក មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន៤គីឡូក្រាម
– ណែមស្រស់ មានសារធាតុគីមី បូរ៉ាក់ (Borax) ចំនួន៣គីឡូក្រាម
– ទឹកក្រូច ហួសកាលបរិច្ឆេទប្រើប្រាស់ ចំនួន ២៧ដប។

បន្ទាប់មក មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ។

ទន្ទឹមនឹងនោះមន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here