ពលករខ្មែរមកពីថៃជិត ២០០នាក់ បានធ្វើចត្តាឡីស័កក្នុងខេត្ដបាត់ដំបង ក្នុងនោះក៏មានមកពីតំបន់ផ្ទុះកូវីដ១៩ ផងដែរ

0
9

ខេត្ដបាត់ដំបង៖ គិតត្រឹមរយៈពេល ៣ថ្ងៃ ចាប់ពី ថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែធ្នូ ឆ្នាំ ២០២០ ពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចំនួន ១៩៧ នាក់បានធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កតាមច្រកព្រំដែន ខេត្តបាត់ដំបង និងបានយកសំណាក ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ និងមាន ២នាក់ដែលជាពលករដែលត្រឡប់មកពី ខេត្ដសាមុតសាខន តាមច្រកព្រំដែនអូរស្មាច់ ខេត្ដបន្ទាយមានជ័យផងដែរ។

ពលករខ្មែរចំនួន ១៩៧នាក់ ដែលវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនក្នុងខេត្ដបាត់ដំបងក្នុងនោះ ពលករចំនួន ១៤៧នាក់ បានធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទី១ ក្នុងវិទ្យាល័យកំរៀង ស្ថិតក្នុងឃុំអូរដា  និងមណ្ឌលចត្តាឡីស័កទី២ ក្នុងមណ្ឌលសុខភាពត្រាង ស្ថិតក្នុងឃុំត្រាង ស្រុកកំរៀងហើយពលករ ៥០នាក់ ក្នុងស្រុកសំពៅលូន បានធ្វើចត្តាឡីស័ក ក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក ក្នុងសាលា បឋមសិក្សា ហ៊ុន សែន ជ្រៃសីម៉ា និងពលករ ២នាក់ដែលអាជ្ញាធរខេត្ដបាត់ដំបង បានរកឃើញថាទើបនឹងវិលត្រឡប់មកពី ខេត្ដសាមុតាសាខន ប្រទេសថៃ តាមច្រកអូរស្មាច់ ក្នុងខេត្ដបន្ទាយមានជ័យ              ដែលមានទីលំនៅ នៅក្នុងស្រុកថ្មគោល ត្រូវបានរដ្ឋបាលស្រុកថ្មគោល ដាក់ឱ្យធ្វើចត្តាឡីស័ក                      នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកថ្មគោល ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here